SomniengJob Jobs in Cambodia

ផ្នែកគ្រប់គ្រងសេវាកម្ម

BYD Cambodia

📍 Phnom Penh 💼 Full-time 💰 Negotiable 👤 Sex: Both

Job Description

✔​​ គ្រប់គ្រងការងារសេវាកម្ម: ទទួលស្វាគមន៍អតិថិជន ពិនិត្យបញ្ហារថយន្ត បើកសន្លឹកកិច្ចការជួសជុល (Repair Order) និងពន្យល់អតិថិជនអំពីតម្លៃ និងរយៈពេលជួសជុល។
✔ សម្របសម្រួលបច្ចេកទេស: ធ្វើការជិតស្និទ្ធជាមួយក្រុមជាងបច្ចេកទេស (Technicians) ដើម្បីធានាថាការជួសជុលត្រឹមត្រូវតាមស្តង់ដាររបស់រោងចក្រ BYD។
✔ ដោះស្រាយបញ្ហាអតិថិជន: តាមដានការពេញចិត្តរបស់អតិថិជន (Customer Satisfaction) និងដោះស្រាយរាល់បណ្តឹងតវ៉ាផ្សេងៗ។
✔ គ្រប់គ្រងគ្រឿងបន្លាស់ និងការធានា: សម្របសម្រួលលើការបញ្ជាទិញគ្រឿងបន្លាស់ និងការធ្វើកិច្ចការធានារថយន្ត (Warranty Claims)។
✔ របាយការណ៍: ធ្វើឯកសារគ្រប់គ្រង និងធ្វើរបាយការណ៍សេវាកម្មជូនថ្នាក់ដឹកនាំ ឬទីស្នាក់ការកណ្តាល (HQ)។

Job Requirements

✔ កម្រិតវប្បធម៌: បញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រផ្នែកមេកានិច/អគ្គិសនីរថយន្ត (Automotive Engineering) ឬគ្រប់គ្រងពាណិជ្ជកម្ម និងជំនាញពាក់ព័ន្ធ។
✔ បទពិសោធន៍: មានបទពិសោធន៍ចាប់ពី ១ ទៅ ៣ ឆ្នាំឡើងទៅ ក្នុងផ្នែកសេវាកម្មរថយន្ត (After-Sales Service / Service Advisor)។
✔ បើមានបទពិសោធន៍ជាមួយ រថយន្តអគ្គិសនី (EV) គឺរឹតតែប្រសើរ។
✔ ភាសា: ជំនាញ ភាសាអង់គ្លេសនិងភាសាចិន ច្បាស់លាស់ (ស្តាប់ និយាយ អាន សរសេរ)។
✔ ដោយសារ BYD ជាក្រុមហ៊ុនចិន បើចេះ ភាសាចិន នឹងទទួលបានអាទិភាពខ្ពស់ និងឱកាសប្រាក់ខែច្រើន។
✔ ជំនាញទន់ (Soft Skills): មានជំនាញទំនាក់ទំនងល្អ (Communication) ចិត្តអត់ធ្មត់ និងមានស្មារតីបម្រើសេវាកម្មអតិថិជនខ្ពស់ (Service Mind)។

Company Description

ក្រុមហ៊ុន BYD Cambodia (នាំចូល និងចែកចាយជាផ្លូវការដោយ Harmony Auto / Harmony ICAR) គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូននូវរថយន្តអគ្គិសនី (EV) និងរថយន្តកូនកាត់ (Plug-in Hybrid/DM-i) ទំនើបៗនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន BYD មានអគារតាំងបង្ហាញ (Showroom) ចំនួន ១០ ទីតាំង និងមានរោងចក្រដំឡើងរថយន្តផ្ទាល់ខ្លួននៅក្រុងព្រះសីហនុផងដែរ។

Company Contact

📍
BYD Cambodia, City Mall on Road 217 (1F).